សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងមិនបិទខ្ទប់រាជធានីដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩នោះឡើយ។ (រូបថត៖ VOV Phnom Penh) |
សម្ដេចតេ ហ៊ុន សែនក៏បានអំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់មិនគប្បីធ្វេស ប្រហែលចំពោះវីរុសបំប្លែងខ្លួនថ្មីនោះឡើយ ព្រោះក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ កម្ពុជា បានចាប់ផ្ដើមកត់ត្រាឡើងវិញនូវករណីស្លាប់ដោយសារកូវីដ-១៩។ ហេតុដូច្នេះប្រជាជនកម្ពុជាគ្រប់គ្នាចាំបាច់ត្រូវប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមបទបញ្ញត្តិនិងការណែនាំ របស់ក្រសួងសុខាភិបាលអំពីការបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩៕

