ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅកិច្ចប្រជុំរវាងបណ្តាសហគ្រាសក្នុង គោលបំណងបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗគ្នា។ កិច្ចប្រជុំនេះក៏ជាឱកាសមួយសម្រាប់មូលដ្ឋាននិងអង្គភាពអាជីវកម្មនានារបស់ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ជួបជុំគ្នា ផ្លាស់ប្តូរបទពិសោធន៍ និង លើកឡើងគម្រោងជាក់លាក់នានា ក៏ដូចជា អំពាវនាវការវិនិយោគនិងចងសម្ព័ន្ធ ធ្វើអាជីវកម្ម ជាមួយគ្នា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចតំបន់ ផងដែរ៕