ទិដ្ឋភាពនៅពិធីប្រគល់-ទទួលវ៉ាក់សាំង។ (រូបថត៖ freshnewsasia.com) |
ថ្លែងនៅពិធីនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានគណៈកម្មការជាតិទទួលបន្ទុកការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និងជាតំណាង របស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ ធ្ងន់ថា អំណោយនេះបានបង្ហាញនូវសមានចិត្ត ការចែករំលែក រវាងប្រទេសភូមិ ផងរបងជាមួយគ្នាទាំងពីរ ក៏ដូចជាការយកចិត្តទុកដាក់របស់សម្ដេច តេជោ ហ៊ុន សែន ចំពោះសុខភាព សុខុមាលភាពរបស់ប្រជាជន ជាពិសេសគឺប្រជាជនដែលរស់នៅតាម តំបន់ព្រំដែនជាប់ជាមួយគ្នា។ រីឯខ្លួនវិញ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Tran Van Thuan បានកោតសរសើរការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនិង ប្រជាជនកម្ពុជា។ ក្រសួងសុខាភិបាលវៀតណាមសន្យាថា នឹងចែកចាយកញ្ចប់ វ៉ាក់សាំងនេះទៅកាន់ខេត្តព្រំដែនទាំងពីរគឺ តៃនិញ និងអានយ៉ាង តាមសំណើររបស់ នាយករដ្ឋមន្រ្តី សម្ដេច តេជោ ហ៊ុន សែន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ-១៩ ហើយធានាការប្រើប្រាស់ឲ្យបានសមស្របនិងប្រកបដោយប្រសិទ្ធភាព ផងដែរ៕

