នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ចិន និងកម្ពុជា ត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ ដូចជា នយោបាយ សេដ្ឋកិច្ច និងវិនិយោគ ការពារជាតិនិងសន្តិសុខ ថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កសិកម្ម និងបង្កើនការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមរួម។
ទាក់ទងនឹងស្ថានភាពព្រំដែនជាមួយថៃ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើបច្ចុប្បន្នភាពការវិវឌ្ឍនាពេលថ្មីៗនេះ និងបានបញ្ជាក់ម្តងទៀតដល់សមភាគីចិន អំពីគោលការណ៍នៃការដោះស្រាយជម្លោះតាមរយៈការចរចាសន្តិភាព ការគោរពច្បាប់ និងការសន្យាទ្វេភាគីនាពេលបច្ចុប្បន្ន៕
