ពិធីអបអរសាទរត្រូវបានរៀបចំឡើងនៅវិមានឯករាជ្យ រាជធានីភ្នំពេញ។(រូបថត៖ អ្នកសារព័ត៌មាន VOV ប្រចាំកម្ពុជា) |
ពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិនេះ ក៏បានកត់សម្គាល់ព្រឹត្តិការណ៍ ប្រមូលផ្ដុំមនុស្សយ៉ាងច្រើនជាលើកដំបូង ដែលបានរៀបចំឡើងនៅកម្ពុជា ក្រោយរយៈ ពេលច្រើនខែអនុវត្តន៍វិធានការរឹតត្បិត ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺ កូវីដ-១៩។ តាមនោះ បញ្ជាក់នូវជោគជ័យរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ក្នុង ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត បើកប្រទេសឡើងវិញក្នុងស្ថានភាពធម្មតា បែបគន្លងថ្មី ត្រៀមខ្លួនជាស្រេចសម្រាប់ការអភិវឌ្ឍក្រោយជម្ងឺកូវីដ-១៩៕

