ទិដ្ឋភាពនៅពិធីអបអរសាទរខួបលើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិកម្ពុជា។ (រូបថត៖ Van Do/VOV-ភ្នំពេញ) |
កាលពី ៦៩ ឆ្នាំមុន គឺនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ប្រជាជនកម្ពុជាក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ បានដណ្ដើមយកឯករាជ្យឡើងវិញ នាំប្រទេសជាតិរួចផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំងក្រោយពីរយៈពេលជិតមួយសតវត្សរ៍។ សព្វថ្ងៃនេះ ក្រោមការគ្រងរាជដ៏ឈ្លាសវៃរបស់ព្រះមហាក្សត្រ និងការគ្រប់គ្រងយ៉ាងស្វាហាប់របស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រជាជនកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អដោយឥតឈប់ឈរ ហើយតួនាទីរបស់កម្ពុជាកាន់តែត្រូវបានវាយតម្លៃខ្ពស់លើឆាកអន្តរជាតិ៕

