លោក ផៃ ស៊ីផាន រដ្ឋមន្ត្រី អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តីកម្ពុជាអញ្ជើញឆ្លើយសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវៀតណាមប្រចាំកម្ពុជា (រូបថត៖ TTXVN)


លោក ផៃ ស៊ីផាន បានបន្តថា កម្ពុជាជានិច្ចកាលជំរុញហើយមានគោលបំណងចង់អោយវៀត ណាមទទួលបានកិច្ចសន្ទនាជាមួយដៃគូទាំងអស់ដោយឈរលើមូលដ្ឋាននៃសន្តិភាព ការគោរពនិងការយល់ដឹងគ្នាទៅវិញទៅមក។ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា អាទិភាពរបស់កម្ពុជានោះគឺសន្តិភាពនិងកិច្ចសន្ទនា។ កម្ពុជាជានិច្ចកាលមានគោលបំណងចង់អោយបណ្ដាភាគីសន្ទនាគ្នា ព្រមទាំងលើកទឹកចិត្តអោយភាគីនានាដោះស្រាយបញ្ហាដោយច្បាប់និងតុលាការអន្តរជាតិផងដែរ។

តាមរដ្ឋមន្រ្តី អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តីកម្ពុជាអោយដឹងថា នាបច្ចុប្បន្ន កម្ពុជានិងវៀត ណាមកំពុងរួមគ្នាស្ថាបនាសម័យកាលប្រវត្តិសាស្ត្រថ្មីមួយ ហើយនាំទំនាក់ទំនងមិត្តភាពទ្វេភាគីឡើងកំពស់ថ្មី។ លោក ផៃ ស៊ីផាន បានអះអាងថា ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្រ្តី សម្ដេច តេជោ ហ៊ុន សែន នាពេលខាងមុខនេះ ពិតជានឹងទទួលបានជោគជ័យយ៉ាងល្អប្រសើរ ដោយបន្តពង្រឹងនិងពង្រីកទំនាក់ទំនងជាប្រទេសភូមិផងរបងជាប់គ្នាដ៏ល្អ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរដើម្បីឆ្ពោះទៅរកអនាគត៕