កម្ពុជាស្នើសុំអង្គការសហប្រជាជាតិធ្វើការត្រួតពិនិត្យ ចំពោះការបោះឆ្នោត រដ្ឋសភា នាពេលខាងមុខ

សំណើនេះត្រូវបានដាក់ឡើងដោយប្រធាន គ.ជ.ប លោក ស៊ិកប៊ុនហុក ក្នុង កិច្ចប្រជុំរវាង គ.ជ.ប និងអ្នករាយការណ៍ ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា លោកស្រី Rona Smith ។ ក៏ប៉ុន្តែ លោកស្រី Rona Smith មិនទាន់មាន ចម្លើយណាមួយចំពោះសំណើរនេះពី គ.ជ.ប នៅឡើយ។

សូមបញ្ជាក់ដែរថា លោកស្រី Rona Smith បានបំពេញទស្សនកិច្ច នៅប្រទេសកម្ពុ ជាចាប់ពីថ្ងៃទី ៥ ដល់ ១៤ ខែមីនា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Rhona Smith ក៏មានកិច្ចប្រជុំជាច្រើនជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់កម្ពុជាផងដែរ៕