នៅក្នុងសេចក្តីប្រកាសតាមទូរទស្សន៍ អ្នកនាំពាក្យកងទ៏ពសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លោក Sylvain Ekenge បានឲ្យដឹងថា កងកម្លាំងការពារ ជាតិនិងសន្តិសុខរបស់ប្រទេសនេះ បានកម្ទេចការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅក្នុងរដ្ឋធានី Kinshasa ។ ផែនការធ្វើរដ្ឋប្រហារនេះ មានការចូលរួមពីជនបរទេស ប៉ុន្តែលោក Sylvain Ekenge មិនបានបញ្ជាក់ពីប្រទេសណានោះទេ។

បច្ចុប្បន្ន កងទ័ពបានគ្រប់គ្រងស្ថានការណ៍ ហើយប្រជាជនក្នុងរាជធានីអាចធ្វើដំណើរដោយភាពសុខសាន្ត៕