![]() |
ក្នុងកិច្ចពិភាក្សានេះ បញ្ហានានាដែលទាក់ទងទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងវៀតណាមនិងអឺរ៉ុប (EVFTA) បានទាក់ទាញចំណាប់អារម្មណ៍ និងការយកចិត្តទុកដាក់របស់វាគ្មិននិងតំណាងទាំងឡាយដែលបានចូលរួមផងដែរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសប៉ូឡូញ លោក Vu Dang Dung បានលើកឡើងនូវប្រៀបខ្លាំងក្នុងការប្រកួតប្រជែងចំនួន ៦ របស់សេដ្ឋកិច្ច វៀតណាមចំពោះវិនិយោគិនអ៊ឺរ៉ុប ក្នុងនោះ រួមមានឱកាសដែលវៀតណាម ចូលរួមជាសមាជិកក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម (FTA) ជាមួយនឹងខឿន សេដ្ឋកិច្ចអភិវឌ្ឍន៍នៅអាមេរិកខាងជើង អឺរ៉ុប និងអាស៊ីផងដែរ។
ទន្ទឹមនឹងនេះដែរ ប្រធានសភាពាណិជ្ជកម្មប៉ូឡូញ - អាស៊ី លោក Janusz Piechocinski ដែលជាអតីតឧបនាយករដ្ឋមន្ត្រីប៉ូឡូញ បានវាយតម្លៃថា EVFTA មានសុពុលភាពនាពេលខាងមុខ នោះនឹងក្លាយជាកម្លាំងចលករយ៉ាងខ្លាំងក្លា ក្នុងការបង្កើនទំនាក់ទំងសហប្រតិបត្តិការថែមទៀតលើវិស័យសេដ្ឋកិច្ចរវាង វៀតណាមនិងសហភាពអឺរ៉ុប តាមរយៈការលុបបំបាត់ ៩៩% នៃបណ្តា ប្រភេទពន្ធនាំចូលរវាងប្រទេសទាំងពីរក្នុងរយៈពេលពី ៧ ដល់ ១០ ឆ្នាំ៕

