![]() |
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Ngo Duc Manh បន្តថាវៀតណាម និងសហព័ន្ធរុស្ស៊ីបានដាក់ចេញគោលដៅខិតខំប្រឹងប្រែងទទួលឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ចំនួន ១០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០។ ដូច្នេះប្រទេសទាំងពីរនឹងជំរុញខ្លាំងការអនុវត្តន៍បណ្ដាការព្រមព្រៀងសហប្រតិបត្តិការ និងសកម្មស្វែងរកបែបផែនសហប្រតិបត្តិការថ្មី ដែលភាគីទាំងពីមានឧត្តមភាព។
ឯកអគ្គរដ្ឋទូតលោក Ngo Duc Manh បានឲ្យដឹងថា៖ ដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីលើកនេះរបស់អគ្គលេខាបក្សលោក Nguyen Phu Trong បានបង្កើតកម្លាំងចលករ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាង វៀតណាមនិងសហព័ន្ធរុស្ស៊ី។ លោក Ngo Duc Manh មានជំនឿជាក់ថា ដោយមាននឹងការខិត្តខំប្រឹងប្រែងរបស់ភាគីទាំងពីរនោះ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និងភាពជាដៃគួយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីនឹងសម្រេចបានសមិទ្ធិផលថ្មីៗជាច្រើន រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុអភិវឌ្ឍន៍នៃប្រទេសនីមួយៗ ដើម្បីសន្តិភាព សុភមង្គល ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់និងនៅលើពិភពលោក៕

