កម្មវិធី“ និទាឃរដូវសម្រាប់កុមារ” គឺជាកម្មវិធីប្រចាំឆ្នាំ ដើម្បីផ្តល់ជូនអំណោយដែលមានអត្ថន័យនិងជាក់ស្តែងដល់កុមារក្រីក្រនិងកុមារដែលជួបការលំបាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ កម្មវិធីនេះក៏ថ្លែងអំណរគុណដល់អង្គការ អង្គភាព និងបុគ្គលដែលបានរួមវិភាគទានជាច្រើនក្នុងការជួយឧបត្ថម្ភដល់កុមារដែលមានស្ថានភាពលំបាកពិសេសក្នុងរយៈពេលកន្លងមក។ បន្ទាប់ពីការរៀបចំបាន ១២ លើកហើយ កម្មវិធីនេះបានប្រមូលថវិកាជាង ១.១០០ ពាន់លានដុង ជួយឧបត្ថម្ភដល់កុមារជិត ១ លាននាក់តាមរយៈសកម្មភាពសុខុមាលភាពសង្គមជាច្រើនផងដែរ៕