ចាប់ពីថ្ងៃទី ១៥ ខែសីហា កម្មវិធី "ដំណើរដ៏អស្ចារ្យ - Let's Feast Vietnam" នឹង ត្រូវបានចាក់ផ្សាយនៅលើប៉ុស្តិ៍ Netflix នៃតំបន់អាស៊ី។ កម្មវិធីនេះត្រូវបានគេរំពឹងថា នឹងមានអ្នកទស្សនាចំនួន ៣០០ លាននាក់នៅលើបណ្តាញសង្គម ពីនោះជួយផ្សព្វ ផ្សាយវប្បធម៌ ទេសចរណ៍ និងម្ហូបវៀតណាមទៅកាន់ពិភពលោក។
អ្នកមានឥទ្ធិពល (KOLs) មួយចំនួនចែករំលែកចំណាប់អារម្មណ៍នៅពេលចូលរួមកម្មវិធី។ (រូបថត៖ VOV) |
កម្មវិធីនេះត្រូវបានគេរំពឹងថា នឹងនាំទស្សនិក ជនទៅកាន់កន្លែងផ្សេងៗគ្នានៅទីក្រុងហូជីមិញ រដ្ឋធានីហាណូយ ឬទីក្រុង Ha Long នៃខេត្ត Quang Ninh។ លោកស្រី Nguyen Phuong Hoa ប្រធាននាយកដ្ឋានសហ ប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានឲ្យដឹងថា ដោយមានភ្ញៀវដែលជាអ្នកមានឥទ្ធិពល កម្មវិធីនឹងរីកសាយភាយទៅកាន់ភ្ញៀវទេសចរ ជាច្រើនទាំងក្នុងប្រទេស នៅតាមប្រទេសនានាក្នុងតំបន់ និងជុំវិញពិភពលោក៖ “មានចំណុចពិសេសមួយគឺកម្មវិធីត្រូវបានចាក់ផ្សាយនៅថ្ងៃទី ១៥ ខែសីហា។ នេះជាថ្ងៃដែលគោលនយោបាយបើកចំហរលើវិស័យទេសចរណ៍ និងទិដ្ឋាការរបស់ វៀតណាមចូលជាធរមាន។ នេះពិតជាការអញ្ជើញមួយចំពោះភ្ញៀវទេសចរ សូមមកដល់ប្រទេសវៀតណាម ហើយទទួលបទពិសោធន៍នៅវៀតណាម”។
កម្មវិធី “Let’s Feast Vietnam” នឹងត្រូវបានចាក់ផ្សាយ ២ ភាគជាបន្តបន្ទាប់ជារៀងរាល់យប់ថ្ងៃអង្គារ និងថ្ងៃពុធ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៩ ខែសីហា។ កម្មវិធី នេះគ្របដណ្តប់លើប្រទេសអាស៊ីទាំងអស់នៅលើផ្លាតហ្វម Netflix ហើយចាក់ផ្សាយ ដោយឥតគិតថ្លៃទាំងស្រុងនៅក្នុងប្រទេសវៀតណាមនៅលើកម្មវិធីកម្សាន្ត Danet។ លើសពីនេះ វីដេអូឃ្លីបខ្លីៗនៃកម្មវិធីនឹងត្រូវចាក់ផ្សាយជាសកលនៅលើបណ្តាញសង្គម របស់ META ដើម្បីផ្សព្វផ្សាយទេសចរណ៍វៀតណាមក្នុងដំណាក់កាលក្រោយជំងឺ COVID-១៩ ផងដែរ៕

