លោកសាស្ត្រាចារ្យ បណ្ឌិត Phung Huu Phu អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹម។ (រូបថត៖ laodong.vn) |
លោកសាស្ត្រាចារ្យ បណ្ឌិត Nguyen Trong Chuan អតីតប្រធានវិទ្យាស្ថាន ទស្សនវិជ្ជា ចំណុះសភាបណ្ឌិត វិទ្យាសាស្ត្រសង្គមវៀតណាម បានចាត់ទុកថា សមិទ្ធផលក្នុងការងារកសាងបក្សនិងប្រព័ន្ធនយោបាយតាមទិសដៅនៃកម្មវិធី នយោបាយឆ្នាំ២០១១គឺជាកត្តាសំខាន់បំផុតដើម្បីធានាការពង្រីកកម្លាំងពលំនៃ ផែនមហាសាមគ្គីជនជាតិទាំងមូល ហើយបង្កើតឡើងកម្លាំងចលករធំធេង សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ រាល់សមិទ្ធផលដ៏ធំធេងនិងមានអត្ថន័យ ប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ បានអះអាងថា មាគ៌ាឈានឡើងសង្គមនិយម របស់វៀតណាមគឺសមស្របទៅតាមស្ថានភាព ជាក់ស្តែងរបស់វៀតណាមនិងនិន្នាការអភិវឌ្ឍ នៃសម័យកាលព្រមទាំងអះអាងថាការដឹកនាំដ៏ឈ្លាសវៃរបស់បក្សគឺជា កត្តាសំខាន់បំផុតចំពោះជ័យជំនះរបស់បដិវត្តន៍វៀតណាមផងដែរ៕

