កម្មវិធីផ្ញើរសារ “ដើម្បីជនរួមជាតិនៅតំបន់ទឹកជំន់” ត្រូវបានមជ្ឈិមសមាគមកាក បាទក្រហមវៀតណាម និង គេហទំព័រព័ត៌មានមនុស្សធម៌ជាតិ បានរៀបចំចាប់ ពីថ្ងៃទី៨ខែកក្កដាដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨។ គោលដៅនៃកម្មវិធីនេះ គឺរៃអង្គាសទឹកប្រាក់យ៉ាងហោចណាស់ ១,៥ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភជា ទំនិញ សាងសង់និងជួសជុលផ្ទះសំរាប់ក្រុមគ្រួសារដែលរង ផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរ ពីទឹកជំនន់ និងបាក់ស្រុតដីនៅតំបន់ភ្នំនៃបណ្តាខេត្តភាគខាងជើង វៀតណាមកន្លងទៅ ព្រមទាំងរៀបចំក្រុមអ្នកស្ម័គ្រចិត្តអនុវត្តន៍សកម្មភាពនានា ដើម្បីផ្សព្វផ្សាយ ឃោសនា និងណែនាំសាធារណជននៅបណ្តាមជ្ឈមណ្ឌលផ្ញើរ សារគាំទ្រនៃកម្មវិធីនេះផងដែរ៕