ការសម្តែងសិល្បៈ “ជូនលោកប្រធានសំនៀងនិទាឃរដូវ” (រូបថត៖ vov.vn)

អញ្ជើញចូលរួមរីករាយជាមួយកម្មវិធីសិល្បៈពិសេសនេះ រួមមានវត្តមាន៖ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc; ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan; សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈឹមបក្សកុម្មុនិស្ត លោក Tran Quoc Vuong; ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Vo Van Thuong; រដ្ឋមន្រ្តីក្រសួងនគរបាល លោក To Lam និងលេខានៃគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue។

កម្មវិធីនេះ មានការចូលរូមសម្តែងរបស់សិល្បករវៀតណាមជាច្រើនជំនាន់ដែលមានប្រជាប្រិយភាព។ សិល្បករប្រជាជន Trung Duc បានសំណេះសំណាលថា៖ “និយាយអំពីលោកប្រធានហូជីមិញ គឺមិនអាចខ្វះបានឡើយនូវពាក្យពេជ្រស្ងើចសរសើរចំពោះលោក។ នៅពេលដែលខ្ញុំបានឃើញរូបភាពរបស់លោកនៅលើក ញ្ចក់ទូរទស្សន៍ម្តងៗ ខ្ញុំតែងតែក្តុះក្តួលក្នុងអារម្មណ៍។ នៅពេលខ្ញុំថតបទចម្រៀងនេះ ខ្ញុំបានហាត់ជាមួយវង់តន្រ្តី ហើយស្រក់ទឹកភ្នែកពីរបីដងដែរ។ ស្តាប់ចម្រៀងអំពីលោកប្រធាន គឺសុទ្ធតែជាបទចម្រៀងគួរឱ្យគោរពនិងស្រឡាញ់ណាស់”

កម្មវិធីសម្តែងសិល្បៈ “ស្អាតបំផុតគឺឈ្មោះលោកប្រធានហូជីមិញ”

នាយប់ថ្ងៃដដែល នៅមជ្ឈមណ្ឌលផ្សព្វផ្សាយជាតិលេខ ៥៨ វិថី Quan Su នៃទីក្រុងហាណូយ វិទ្យុសម្លេងវៀត ណាមបានរៀបចំកម្មវិធីផ្លាស់ប្តូរសិល្បៈក្រោមប្រធានបទ “ស្អាតបំផុតគឺឈ្មោះលោកប្រធានហូជីមិញ”។

ចូលរួមក្នុងកម្មវិធីនេះមានវត្តមានអនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong និងអគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky។ កម្មវិធីនេះត្រូវបានសម្តែងតាមរយៈរឿងរ៉ាវនិទាន ភាពយន្តឯកសារដ៏មានតម្លៃនិងជាពិសេសតាមរយៈបទចម្រៀងល្បីឈ្មោះអំពីលោកប្រធាន។ សិល្បការិនី Hong Lien បានឲ្យដឹងថា៖ “តាំងពីកុមារភាព នាងខ្ញុំចូលចិត្តច្រៀងណាស់។ គឺដោយសារតែជក់ចិត្តស្រឡាញ់ការច្រៀងហើយកាលនៅអាយុ ៦ ឆ្នាំ នាងខ្ញុំមានកិត្តិយសច្រៀងឲ្យលោកប្រធានស្តាប់។ ត្រូវបានលោកប្រធានកោតសរសើរ និងឲ្យស្ករគ្រាប់ ជាកំលាំងចិត្តជំរុញអោយនាងខ្ញុំកាន់តែស្រឡាញ់ ចូលចិត្តច្រៀង។ ដោយសារហេតុនេះ នាងខ្ញុំខិតខំធ្វើជាសិល្បការិនីហើយបានធ្វើការនៅវិទ្យុសម្លេងវៀតណាម អស់រយៈពេលជិត ៤០ ឆ្នាំមកហើយ”

កម្មវិធីផ្លាស់ប្តូរសិល្បៈ “ស្អាតបំផុតគឺឈ្មោះលោកប្រធានហូជីមិញ” បញ្ជូនសារថា លោកប្រធានហូជីមិញជាអ្នកឥស្សរជនដ៏ល្បីចំណាន អ្នកដឹកនាំដ៏ឈ្លាសវៃ ប៉ន្តែក៏ជាមនុស្សម្នាក់តែងតែជិតស្និទ្ធនឹងប្រជាជនជានិច្ច៕