នាយករដ្ឋមន្រ្តីរដ្ឋាភិបាលទើបបានអនុម័តលើកម្មវិធីជាតិស្តីពីការប្រើប្រាស់ថាមពលសន្សំសំចៃប្រកបដោយប្រសិទ្ធភាព ដំណាក់កាល ២០១៩-២០៣០។ កម្មវិធីនេះបានដាក់ចេញទិសដៅជាក់ស្តែងដោយកំណត់ដំណាក់កាលដល់ ឆ្នាំ ២០២៥ ដែលត្រូវសម្រេចបានកម្រិតសន្សំសំចៃថាមពល ពី ៥ ទៅ ៧% នៃការប្រើប្រាស់ថាមពលសរុបនៅទូទាំងប្រ ទេស និងកាត់បន្ថយការប្រើប្រាស់ថាមពលតិចជាង ៦,៥% រួមទាំងធានាឱ្យបាន ១០០% នៃសហគ្រាសដឹកជញ្ជូនសំខាន់ៗមានកម្មវិធីផ្សព្វផ្សាយជំនាញគ្រប់គ្រងយានយន្ត; ដំណោះស្រាយបច្ចេកទេសក្នុងការធ្វើអាជីវកម្មនិងការប្រើប្រាស់យានយន្តក្នុងទិសដៅសន្សំសំចៃថាមពល។

ភារកិច្ចចម្បងនៃកម្មវិធីនេះ គឺកសាងមជ្ឈមណ្ឌលទិន្នន័យថាមពលវៀតណាមមូលដ្ឋានទិន្នន័យ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានស្តីពីថាមពលនិងការប្រើប្រាស់ថាមពលសន្សំសំចៃប្រកបដោយប្រសិទ្ធភាព។ ក្រៅពីនោះ កម្មវិធីនេះក៏បានពង្រឹងសមត្ថភាពនៃការសន្សំសំចៃថាមពលប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមជាមួយគ្នានោះ ត្រូវបង្កើននិងកសាងសមត្ថភាពសម្រាប់កម្មាភិបាលនិងស្ថាប័ននានាស្តីពីការប្រើប្រាស់ថាមពលសន្សំសំចៃផងដែរ៕