នាយករដ្ឋមន្ត្រីចិនលោក Li Keqiang ក្នុងជំនួបជាមួយប្រធានធនាគារពិភពលោក (WB) លោក David Malpass។ (រូបថត៖ Xinhua) |
លោកនាយករដ្ឋមន្រ្តី Li Keqiang ក៏បានបញ្ជាក់ផងដែរថា ទីក្រុងប៉េកាំងនឹងបន្ត ជំរុញការបើកទ្វារចំហនៅកម្រិតខ្ពស់ ត្រៀមខ្លួនជាស្រេចបង្កើនការសម្របសម្រួល គោលនយោបាយម៉ាក្រូជាមួយគ្រប់ភាគីទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រឈម សកល ដូចជាបំណុល និងការប្រែប្រួលអាកាសធាតុ រក្សាអត្រាប្តូរប្រាក់យន់ឲ្យមាន ស្ថិរភាពជាមូលដ្ឋានក្នុងកម្រិតសមហេតុផល និងមានតុល្យភាព ព្រមទាំងជឿជាក់ថា ប្រការនេះនឹងជួយរក្សាស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្ម សកលផងដែរ៕

