រូបថតឧទាហរណ៍៖ congthuong.vn |
របាយការណ៍បានបង្ហាញថា ដោយជំនះលើការលំបាក និងបញ្ហាប្រឈមនៃ សេដ្ឋកិច្ចអន្តរជាតិ និងក្នុងស្រុក សេដ្ឋកិច្ចវៀតណាមបានបង្ហាញយ៉ាងច្បាស់នូវសន្ទុះ ងើបឡើងវិញនៅក្នុងឆមាសទីពីរនៃឆ្នាំ ២០២៣។ ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២៣ កើនឡើង ៥,០៥% ពោលគឺ ១,៤៥% ទាបជាងគោលដៅដែលបាន កំណត់ (៦,៥%) ប៉ុន្តែមានភាពប្រសើរឡើងតាមត្រីមាសនីមួយៗ។ ទន្ទឹមនឹងនោះ សន្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចមិនត្រូវបានអមដោយការកើនឡើងនៃអតិផរណាទេ ហើយវិស័យធុរកិច្ចបានឃើញការវិវឌ្ឍន៍ជាវិជ្ជមាននៅក្នុងឆមាសទីពីរនៃឆ្នាំ ២០២៣។ លោក Nguyen Anh Duong ប្រធានគណៈកម្មការស្រាវជ្រាវទូទៅ វិទ្យាស្ថាន ស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមបាននិយាយថា៖ “សម្រាប់ឆ្នាំ ២០២៤ យើងខ្ញុំបានកសាងយ៉ាងលម្អិតនូវសេណារីយ៉ូកំណើន GDP ចំនួនពីរ៖ ប្រមាណ ៦,១៣% នៅក្នុងសេណារីយ៉ូធម្មតា ប្រសិនបើល្អជាងទៀត អាច ឡើងដល់ ៦,៥%។ អតិផរណាជាមធ្យមនៅក្នុងសេណារីយ៉ូទីមួយគឺជិត ៤% ប្រសិន បើធ្វើបានល្អជាងទៀត ត្រឹមតែប្រហែល ៣,៧៧% ប៉ុណ្ណោះ។ ទាក់ទងនឹងកំណើន នៃការនាំចេញ ជាទូទៅ យើងទំនងជាមានកំណើនវិជ្ជមានក្នុងឆ្នាំនេះ ហើយសម្រាប់ ជញ្ជីងពាណិជ្ជកម្ម យើងរំពឹងថា នឹងមានអតិរេក ប៉ុន្តែអតិរេកនេះប្រហែលជាមិនធំដូច ឆ្នាំ ២០២៣ ទេ”៕

