សន្និសីទសារព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា។ (រូបថត៖ vtc) |
ក្នុងសន្និសីទសារព័ត៌មាន លោក Nguyen Ba Hung ប្រធានសេដ្ឋវិទូរបស់ ADB បានធ្វើអធិប្បាយថា៖ “កំណើនសេដ្ឋកិច្ចមានលទ្ធភាពងើបឡើងវិញ ក្នុងបរិបទនៃបញ្ហាប្រឈមជា ច្រើន។ ដូច្នេះ យថាទស្សន៍គឺមានសុទិដ្ឋិនិយមគួរសម។ សេដ្ឋកិច្ចនៅអភិវឌ្ឍន៍ក្នុងចន្លោះ កំណើនពី ៥,៨ ដល់ ៦% ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះហានិភ័យដែលមានស្រាប់។ កត្តាផ្ទៃក្នុង និងគោលនយោបាយប្រកបដោយភាពម្ចាស់ការនឹងជាមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច។ ក្នុងនោះ ល្បឿននៃការអនុវត្តការវិនិយោគសាធារណៈរបស់រដ្ឋាភិបាលនឹងជះឥទ្ធិពលយ៉ាងច្រើនគួរសម។ ការវិនិយោគសាធារណៈនឹង បង្កើតភាពស្វាហាប់សម្រាប់សកម្មភាពសេដ្ឋកិច្ច ហើយបង្កើតមូលដ្ឋានគ្រឹះហេដ្ឋារចនា សម្ព័ន្ធប្រសើរជាងសម្រាប់ការអភិវឌ្ឍរយៈពេលមធ្យម និងរយៈពេលវែង”៕

