លើសពីនេះទៅទៀត IDF ក៏បានទន្ទ្រាន់កាន់កាប់ទីតាំងមួយទៀតស្ថិតក្នុងសាកលវិទ្យាល័យហ្គាហ្សា ដែលជាកន្លែងស្រាវជ្រាវ និងផលិតអាវុធសម្រាប់ក្រុមហាម៉ាស។

ទាហានអ៊ីស្រាអែលធ្វើប្រតិបត្តិការលើគោក ប្រឆាំងនឹងចលនាហាម៉ាសនៅភាគខាងជើងតំបន់ហ្កាហ្សា ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ រូបថត៖ THX/TTXVN

ទាក់ទិននឹងស្ថានការណ៍នៅតំបន់ហ្គាហ្សាដែរ យោងតាមអាជ្ញាធរអ៊ីស្រាអែល មានមនុស្សប្រហែល ១.២០០ នាក់នៅភាគខាងត្បូងនៃប្រទេសនេះ ដែលភាគច្រើនជាជនស៊ីវិលបានស្លាប់ ខណៈដែលមនុស្សប្រហែល ២៤០នាក់ត្រូវបានចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែលនិងហាម៉ាសបានផ្ទុះឡើងកាលពី ថ្ងៃទី ៧ ខែតុលា។ ទន្ទឹមនឹងនេះ ក្រុមហាម៉ាសបានប្រកាសថា មនុស្សជាង ១១.២០០នាក់ ដែលភាគច្រើនជាជនស៊ីវិល បានស្លាប់ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា៕