ថ្នាក់ដឹកនាំទ័ពជើងទឹកភូមិភាគទី ៣ មកលើកទឹកចិត្ត និងផ្តល់អំណោយដល់កម្មាភិបាលនិងយុទ្ធជននៃនាវាលេខ២០។ (រូបភាព៖ កងទ័ពប្រជាជន) |
សមយុទ្ធ Milan ២០២៤ រួមមានសកម្មភាពដូចជា៖ ក្បួនដង្ហែអន្តរជាតិ សិក្ខា សាលានាវាចរណ៍អន្តរជាតិ ការតាំងពិព័រណ៍បច្ចេកវិទ្យានាវាចរណ៍ និងការផ្លាស់ប្តូរ កម្រិតអ្នកជំនាញលើប្រធានបទពាក់ព័ន្ធ...; សមយុទ្ធការពារដែនអាកាស ប្រឆាំងនាវា មុជទឹក និងសកម្មភាពលើផ្ទៃសមុទ្រ។ បណ្ដាកងកម្លាំងក៏នឹងធ្វើសមយុទ្ធបាញ់គ្រាប់ ពិតលើគោលដៅអាកាស និងលើផ្ទៃទឹក ក៏ដូចជាសកម្មភាពផ្គត់ផ្គង់ផងដែរ។ ក្រៅពី ការកសាងការតភ្ជាប់ និងពង្រឹងទំនាក់ទំនង សមយុទ្ធនាវាចរណ៍នឹងរួមចំណែកក្នុង ការលើកកម្ពស់សមត្ថភាពអន្តរកម្ម បង្កលក្ខណៈដើម្បីឲ្យភាគីនានាអាចផ្លាស់ប្តូរបទ ពិសោធន៍ជាក់ស្ដែងដ៏ល្អបំផុត ហើយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការបំពេញ ភារកិច្ចនាពេលអនាគត ដើម្បីដោះស្រាយបញ្ហាប្រឈមរួមផងដែរ៕

