![]() |
ខ្មាំន់កំាភ្លើងក្រុម Boko Haram បើករថយន្ត៣គ្រឿង បានវាយប្រហារនៅ ភូមិ Mairari នៃតំបន់ Monguno កាលពីថ្ងៃទី២៧ ខែកក្កដា។ កងទ័ពក្រោមការ ជួយឧប្ថម្ភរបស់កងកម្លាំងជើងអាកាសបានវាយប្រហារតបតវិញហើយបាន សម្លាប់ខ្មាន់កាំភ្លើងយ៉ាងហោចណាស់ ១៦នាក់។ ក្រុមឥស្លាមជ្រុលនិយម Boko Haram បានអនុវត្តសកម្មភាព បះបោរក្នុងរយៈពេល៩ឆ្នាំកន្លង ទៅសំដៅបង្កើត ឡើងរដ្ឋឥស្លាមដ៏តឹងរឹងនៅតំបន់ភាគឦសាននីហ្សេរីយ៉ា។ រហូតដល់បច្ចុប្បន្ននេះ ក្រុមនេះបានសម្លាប់ មនុស្សជាង ២០,០០០នាក់៕

