សន្និសីទនេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមរបស់​បណ្តាប្រទេស ក្នុងការ​បង្កើនទំនុកចិត្តគ្នាទៅវិញទៅមក លើក​កម្ពស់សមត្ថភាពសម្របសម្រួល ជំរុញសន្តិភាពនិងស្ថិរភាពនៅតំបន់ទាំងមូល ហើយ​ទន្ទឹមនឹងនោះ ពង្រឹងសាមគ្គីភាព និងការប្តេជ្ញាចិត្តរួមរបស់អាស៊ាន ក្នុង​បរិបទដែល​​បញ្ហាប្រឈមក្នុងតំបន់ និងសកលកំពុង​ផ្លាស់ប្តូរជាបណ្ដើរៗ។

ក្នុងនាមជាសមាជិកសកម្មនិងមានទំនួលខុសត្រូវរបស់អាស៊ាន និងសហគមន៍អន្តរជាតិ នាយឧត្តមសេនីយ៍ ង្វៀន តាន់ គឿង បានបញ្ជាក់ថា កងទ័ពប្រជាជនវៀតណាម នឹងបន្តចូលរួមចំណែកក្នុងការកសាងអាស៊ាន​ប្រកប​ដោយសាមគ្គីភាព ម្ចាស់ការ មាន​ភាពធន់ និងត្រៀមខ្លួនជាស្រេច​សម្រាប់អនាគត​។ ទាក់ទងនឹងបញ្ហាសមុទ្រខាង​កើត នាយឧត្តមសេនីយ៍ ង្វៀន តាន់ គឿង បានសង្កត់ធ្ងន់ថា វៀតណាមតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃការដោះស្រាយវិវាទ និងការខ្វែងគំនិត​គ្នាដោយសន្តិវិធី ដោយផ្អែកលើការគោរពឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់​បណ្តា​ប្រទេស និងអនុលោមតាមច្បាប់អន្តរជាតិ។

សន្និសីទបានអនុម័តលើ​ផែនការសកម្មភាពរយៈពេល ២ ឆ្នាំរបស់កងទ័ព នៃបណ្តា​ប្រទេសអាស៊ាន​ដំណាក់​កាល ២០២៦-២០២៨ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមស្តីពី “​រួមគ្នាធានាអនាគតរបស់យើង”។ នៅចុងបញ្ចប់​នៃ​សន្និសីទ ប្រទេសហ្វីលីពីនបានប្រគល់តំណែងជាប្រធាន ACDFM-២៤ ទៅឱ្យប្រទេសសិង្ហបុរី៕​