![]() |
នាថ្ងៃទី ៣ សីហា ទាហាអ៊ីស្រាអែលបានបាញ់សម្លាប់ជនប៉ាឡេស្ទីនមួយនាក់ ហើយបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ 220 នាក់ ត្រូររងរបួស ខណៈដែលជនរងគ្រោះទាំងនេះបានចូលរួមពិធីរំលឹកខួបថ្ងៃសៅរ៍លើកទី ១៩ នៃ ការដើរដង្ហែរក្បួនដ៏មហិមា ចាប់ពីថ្ងៃទី ៣០ កក្កដាកន្លងមក នៅព្រំដែន ហ្គាហ្សា។ តាមការប៉ាន់ប្រមាណបានឲ្យដឹងថា នាយប់ថ្ងៃទី ៣ សីហា មានជនប៉ាឡេស្ទីនប្រមាណ ១ ហ្មឺននាក់ បានប្រមូលផ្ដុំគ្នានៅក្បែររបងខ័ណ្ឌចែកតំបន់ហ្គាហ្សា ដែលត្រូវហ៊ុំព័ទ្ធជាមយយអ៊ីស្រាអែលដើម្បីចូលរួមព្រឹត្តិការណ៍នេះ។
អ្នកនាំពាក្យក្រសួងសុខាភិបាលហ្គាហ្សា លោក Ashraf al-Qidra បានបញ្ជាក់ថាករណីសម្លាប់ជនរងគ្រោះពោលខាងលើបានកើតឡើងនៅភាគខាងកើតទីក្រុងហ្គាហ្សា៕

