នៅតំបន់ហ្គាហ្សា កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារលើគោក រួមជាមួយការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងទៅលើគោលដៅជាបន្តបន្ទាប់។

ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុង Khan Yunis ភាគខាងត្បូងតំបន់ហ្គាហ្សា នៅថ្ងៃដំបូងនៃបុណ្យរ៉ាម៉ាដាន ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ Said Khatib/AFP

នៅភាគខាងជើង កាំភ្លើងធំនិងយន្តហោះចម្បាំងរបស់កងទ័ពអ៊ីស្រាអែលបានធ្វើការទម្លាក់គ្រាប់បែកជាច្រើនទៅលើទីតាំងជាបន្តបន្ទាប់នៃកងកម្លាំង Hezbollah នៅភាគខាងត្បូងប្រទេសលីបង់។

នាថ្ងៃដដែលនោះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានឲ្យដឹងថា រដ្ឋាភិបាលអ៊ីស្រាអែល មិនទាន់បានស្នើសុំផែនការយោធា ឬមនុស្សធម៌សម្រាប់ទីក្រុង Rafah ដែលជាកត្តាចាំបាច់មួយ មុនពេលធ្វើប្រតិបត្តិការយោធា ដែលមានវត្តមាននៅក្នុងតំបន់នេះ។ មុននោះ នៅក្នុងការទំនាក់ទំនងឯកជននិងសាធារណៈជាមួយអ៊ីស្រាអែល រដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយថា មិនអាចនិងមិនគួរចូលទៅក្នុងទីក្រុង Rafah ដោយគ្មានផែនការមនុស្សធម៌ដែលអាចទុកចិត្តបាន និងអាចធ្វើទៅបាននោះទេ៕