![]() |
កងទ័ពស៊ីរីបានបញ្ជូនក្បួនរថយន្តធំមួយដែលដឹកកងកម្លាំងរបស់រដ្ឋាភិបាលពីទីក្រុង Al Mayadeen (នៅភាគខាងលិចនៃឆ្នេរទន្លេ Euphrates) ឆ្ពោះទៅកាន់ទីរួមខេត្ត Albu Kamal (នៅភាគអាគ្នេយ៍នៃខេត្ត Deir Ezzor) សំដៅពង្រឹងមូលដ្ឋានសំរាប់កងកម្លាំងរដ្ឋាភិបាលនៅតំបន់ Badiyeh ។នាបច្ចុប្បន្នកម្លាំងកងទ័ពស៊ីរីកំពុង ធ្វើការវាយប្រហារនិងបោសសំអាតពួកឧទ្ទាម IS នៅតាមតំបន់ផ្សេងៗជាច្រើន នៃប្រទេសនេះ។ យោងតាមរបាយការណ៍ថ្មីៗនេះ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថាមានខ្មាន់កាំភ្លើង IS ប្រាមាណ 30.000 នាក់ ដែលកំពុងធ្វើ សកម្មភាពនៅប្រទេសអ៊ីរ៉ាក់និងស៊ីរីផងដែរ៕

