![]() |
នាថ្ងៃទី ៤ ខែតុលា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានកំទេចក្រុមភេរវជនមួយក្រុម ខណៈដែលពួកគេកំពុងរៀបចំផែនការធ្វើឃាតលើ មេដឹកនាំសាសនា និកាយ Shi’ite នៅអ៊ីរ៉ាក់ លោក al-Sistani ។ ឧប្បត្តិហេតុនេះកើតឡើងចំពេលមានការធ្វើបាតុកម្មដោយទ្រង់ទ្រាយធំ កំពុងតើតមានឡើង នៅទីក្រុងបាកដាដ និងទីក្រុងជាច្រើនក្នុងប្រទេសអ៊ីរ៉ាក់។
អភិបាលខេត្ត Najaf លោក Luay Al Yassiry បាននិយាយថាសមាជិកនៃក្រុមភេរជនបានរៀបចំផែនការដើម្បីសំលាប់លោក Al al-Sark នៅ Najaf ដែលមានចំងាយ ១៦០ គីឡូម៉ែត្រ ពីទីក្រុងបាកដាដ។ ទោះជាយ៉ាងណាលោក Luay Al Yassiry មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីអត្តសញ្ញាណឬចំនួនភេរវករពាក់ព័ន្ធនឹងអំពើឃាតកម្មនេះឡើយ៕

