នុងត្រីមាសទី ១ ឆ្នាំ ២០២០ វៀតណាមទាក់ទាញដើមទុនវិនិយោគផ្ទាល់ពីបរទេសចំនួន ៨,៥៥ ពាន់លានដុល្លារអាមេរិក

ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ នៅទូទាំងប្រទេសមានគំរោងថ្មីចំនួន ៧៥៨ ទទួលបានវិញ្ញាបនប័ត្រចុះបញ្ជីវិនិយោគដោយមានដើមទុនចុះបញ្ជីថ្មីសរុប ៥,៥ ពាន់ លានដុល្លារអាមេរិកផងដែរ។

យោងតាមដៃគូវិនិយោគ បានឲ្យដឹងថាមានប្រទេសនិងដែនដីចំនួន ៨៧ បានបោះទុនវិនិយោគនៅប្រទេសវៀតណាមក្នុងនោះប្រទេសសិង្ហបុរី នាំមុខគេដោយមានដើមទុនវិនិយោគសរុបចំនួន ៤,៥៤ ពាន់លានដុល្លារអាមេរិក។

រីឯជប៉ុនបានឈរនៅលំដាប់ទី ២ និងចិនឈរនៅលំដាប់ទី ៣ ផងដែរ៕