រូបភាពឧទាហរណ៍៖ dangcongsan.vn |
“កញ្ចប់ហិរញ្ញវត្ថុជំនួយត្រូវជំរុញក្រុមវិស័យដែលជាសសរស្តម្ភនៃកំណើនសេដ្ឋ កិច្ច ដូចជាវិស័យនាំចេញ វិស័យកែច្នៃ ផលិត ដើម្បីមិនត្រឹមតែរក្សាបាននូវសន្ទុះស្ដារ ឡើងវិញនៃឆ្នាំ២០២១ប៉ុណ្ណោះទេ ថែមទាំងទាញយកឱកាសដែលទីផ្សារពិភពលោក នាំមកជូនក្នុងឆ្នាំ២០២២នេះ ដើម្បីដណ្ដើមយកទីផ្សារពិភពលោកឲ្យបានជ្រាលជ្រៅ និងទូលំទូលាយជាងមុន។ ចំណុចទី២ប្រហែលជាកូនសោរនិងបញ្ហាប្រឈម នោះគឺ យើងត្រូវមានដំណើរការបើកសេដ្ឋកិច្ចឡើងវិញប្រកបដោយសុវត្ថិភាពនិងស៊ីសង្វាក់គ្នា។ ប្រសិនបើមិនបើកទ្វារឲ្យសេដ្ឋកិច្ចមានការប្រាស្រ័យឡើងវិញ យើងមិនអាចស្ដារ វិស័យពាណិជ្ជកម្ម សេវាកម្ម បានឡើយ ជាពិសេសគឺទេសចរណ៍”៕

