លោក Vo Van Thuong លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម និងបណ្ដានិស្សិតដែលត្រូវបានកោតសរសើរ


អញ្ជើញ ចូលរួមពិធីនេះមានវត្តមានរបស់លោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភា វៀតណាម លោក Vo Van Thuong លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការ ឃោសនាអប់រំមជ្ឈឹម រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា ផងដែរ។

អញ្ជើញថ្លែងនៅពិធីនេះ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា៖

“សំណូមពរបដិវត្តន៍នៃសម័យកាលថ្មី ជាសម័យកាលដែលប្រទេសជាតិ ជំរុញខ្លាំងឧស្សាហូបនីយកម្ម ទំនើបកម្មនិង សមាហរណកម្មអន្តរជាតិនោះ កំពុង ដាក់ចេញសំណូមពរដ៏ខ្ពស់ណាស់ចំពោះនិស្សិតនិងកិច្ចការនៃសមាគមន៍និស្សិតវៀតណាម ផងដែរ។ ខ្ញុំជឿជាក់ថា ដោយឆន្ទៈ ទេពកោសល្យនិងការខិតខំប្រឹង ប្រែងនៃយុវវ័យ គឺជំនាន់និស្សិតវៀតណាមនាបច្ចុប្បន្ន ក៏ដូចជាចលនានិស្សិតនិង សមាគមន៍និស្សិតវៀតណាម នឹងបន្តមានការរីកចម្រើនថែមទៀតអោយបានសក្តិ សមទៅនឹងប្រពៃណីបដិវត្តន៍ដ៏ភ្លឺស្វាងរបស់យុវវ័យវៀតណាម”។

ក្នុងឆ្នាំនេះ មាននិស្សិតចំនួន១៨៩នាក់ត្រូវបានប្រគល់កិត្តិនាម “និស្សិតល្អ ៥យ៉ាង” សមូហភាពចំនួន១១ត្រូវបានប្រគល់ពានរង្វាន់ “សមូហភាពនិស្សិត ល្អ៥យ៉ាង” ថ្នាក់មជ្ឈឹម។ សមាគមន៍និស្សិត វៀតណាមក៏ប្រគល់កិត្តិនាម “តារាខែមករា” ឆ្នាំ២០១៨ ជូននិស្សិតចំនួន១៣៧នាក់ដែលមានស្នាដៃឆ្នើមក្នុងការ សិក្សារៀនសូត្រ ហាត់ពត់លត់ដំ និងក្នុងចលនានិស្សិតនិងកិច្ចការសម្ព័ន្ធយុវជន ផងដែរ៕