ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ baochinhphu.vn) |
ចំពោះភារកិច្ចជាក់លាក់ក្នុងឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានស្នើឲ្យបន្តបំពេញបន្ថែមការងារលម្អិតរបស់ក្រុមប្រឹក្សាសម្រាប់ក្រសួង ស្ថាប័ននីមួយៗ។ តាមនោះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងយុត្តិធម៌ ពិចារណាលើសិទ្ធិអំណាចរបស់ក្រុមប្រឹក្សា ដើម្បីបង្កើនបន្ថែមទៀតនូវការទទួលខុស ត្រូវរបស់ក្រុមប្រឹក្សាក្នុងការផ្សព្វផ្សាយ និងអប់រំច្បាប់។ ចំណែកក្រសួងហិរញ្ញវត្ថុផ្តោត លើការដោះស្រាយបញ្ហាទាក់ទងនឹងយន្តការហិរញ្ញវត្ថុ ប្រភពធនធានលើ ការផ្សព្វ ផ្សាយច្បាប់ និងការអប់រំច្បាប់សម្រាប់ខេត្តក្រុងនានាដែលមិនមានថវិកាគ្រប់គ្រាន់ និង មូលដ្ឋាននៅតំបន់ឆ្ងាយដាច់ស្រយាល៕

