អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova

យោងតាមក្រសួងនេះបានឲ្យដឹងថា ការដកកងទ័ពអាមេរិកចេញពីស៊ីរីគឺមិនមានន័យថាបញ្ចប់សកម្មភាពនៃសម្ព័ន្ធមិត្តអន្តរជាតិដឹកនាំដោយអាមេរិកនៅទីនេះទេ។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី ២៦ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានសង្កត់ធ្ងន់ថា តំណាងផ្លូវការរបស់អាមេរិកបានឲ្យដឹងថាការដកកងទ័ពចេញពីប្រទេសស៊ីរីមិនមានន័យថាបញ្ចប់រាល់សកម្មភាពនៃសម្ព័ន្ធមិត្តអន្តរជាតិដែលដឹកនាំដោយអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការភេរវកររដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) នោះទេ។ លើកពីនេះទៅទៀត លោកស្រីក៏ក្រើនរំលឹកថាបន្ទាប់ពីដកកងទ័ពចេញពីប្រទេសស៊ីរី អាមេរិកគប្បីប្រគល់តំបន់ដែនដីដែលពួរគេដកចេញទៅឲ្យរដ្ឋាភិបាលស៊ីរីគ្រប់គ្រងវិញផងដែរ៕