នាវាឆ្មាំ HMZNS Te Kaha របស់នូវែលហ្សេឡង់ធ្វើសមយុទ្ធរួមជាមួយនាវាចម្បាំងរបស់ប្រទេសចំនួន៥នៅតំបន់សមុទ្រហ្វីលីពីនកាលពីថ្ងៃទី៣ តុលា។ (រូបថត៖ កម្លាំងឆ្មាំនូវែលហ្សេឡង់) |
ពាក់ព័ន្ធដល់ព័ត៌មានដែលប្រទេសចិនត្រៀមបញ្ចាំងជាសាធារណៈនូវខ្សែភាពយន្ត “Ace Troops” ដែលមានការបំភ្លៃប្រវត្តិសាស្ត្រសង្គ្រាមការពារព្រំដែនរបស់វៀត ណាមកាលពីឆ្នាំ១៩៧៩នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានបញ្ជាក់ នូវគោលជំហរដ៏ឥតងាករេរបស់វៀតណាមអំពីបញ្ហាប្រវត្តិសាស្ត្រនោះ គឺស្លេះទុកអតីត កាល ឆ្ពោះទៅអនាគត ក្រឡេកមើលប្រវត្តិសាស្ត្រយ៉ាងត្រឹមត្រូវនិងសត្យានុម័ត អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ការយោគយល់រួមរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ អំពីការ បង្កើនការងារឃោសនាមិត្តភាព ជួយសម្រួលដល់ការអភិវឌ្ឍទំនាក់ទំនងនៃប្រទេស ទាំងពីរ។
ផ្ដល់ព័ត៌មានអំពីកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះ លោកស្រី Le Thi Thu Hang ឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ គ្រោងនឹងប្រារព្ធធ្វើ ឡើងតាមប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១៕

