ក្រុមដំបូងក្នុងចំណោមជនជាតិវៀតណាមដែលត្រូវបានជួយសង្គ្រោះ បានវិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។ (រូបភាព៖ ក្រសួងការបរទេស) |
មុននោះ ក្រសួងការបរទេសវៀតណាមបានដឹកនាំនាយកដ្ឋានកុងស៊ុល និង ស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីន សហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមុខងារ នៅប្រទេសសាម៉ី ដើម្បីចុះសួរសុខទុក្ខ ជួយឧបត្ថម្ភពលរដ្ឋវៀតណាម។ ក្រសួងការ បរទេសបានដឹកនាំនាយកដ្ឋានកុងស៊ុល និងស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីន បន្តធ្វើការជាមួយភាគីហ្វីលីពីន ដើម្បីនាំក្រុមពលរដ្ឋដែលនៅសេសសល់វិលត្រឡប់មក ប្រទេសវៀតណាមវិញក្នុងពេលឆាប់ៗនេះ៕

