![]() |
ក្នុងជំនួនេះ នាយឧត្តមសេនីយ៍ To Lam បានសង្កត់ធ្ងន់ថាក្រសួងមហាផ្ទៃសហព័ន្ ធរុស្ស៊ីគឺជាដៃគូប្រពៃណី មិត្តភាព និងទំនុកចិត្តសម្រាប់ក្រសួងនគរបាលវៀតណាម។ លោក To Lam ក៏បានស្នើថានាពេលខាងមុខនេះ ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ព្រទាំងធានាសន្តិសុខ សុវត្ថិភាពនិងបង្កើតលក្ខណៈងាយស្រួលសម្រាប់ស្ថាប័នតំណាងការទូត ពាណិជ្ជករ និស្សិត និងអាណិកជនរបស់ប្រទេសនេះ អាចបំពេញភារកិច្ច វិនិយោគ សិក្សា និងធ្វើការឲ្យបានល្អបំផុតនៅប្រទេសនោះទៅវិញទៅមក។ រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហព័ន្ធរុស្ស៊ីលោក Kolokoltsev Vladimir Aleksandro បានអះអាងថាក្នុងឋានៈរបស់ខ្លួន លោកនឹងបន្តជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី និងវៀត ណាមនិយាយរួម និងរវាងក្រសួងមហាផ្ទៃក្នុងសហព័ន្ធរុស្ស៊ីនិងក្រសួងនគរបាល វៀតណាមនិយាយដោយឡែកឲ្យកាន់តែរីកចម្រើនខ្លាំងថែមទៀតផងដែរ៕

