![]() |
អញ្ជើញថ្លែងនៅកិច្ចប្រជុំ នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរ បាលវៀតណាមបានអះអាងថា កិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-ស.ប.បកូរ៉េលើក ទី២និងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមរបស់ប្រធានស.ប.ប កូរ៉េលោក Kim Jong-un បានប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលស្ថានភាពពិភព លោកនិងតំបន់នៅតែមានបម្រែបម្រួលដ៏ស្មុគស្មាញជាច្រើនដែលមិនអាចដឹងមុនទេ។ រយៈពេលត្រៀមរៀបចំខ្លី ខណៈដែលសំណូមពរចំពោះការងារធានាសន្តិ សុខគឺធ្ងន់ធ្ងរណាស់។ ប៉ុន្តែ កងកម្លាំងនគរបាលវៀតណាម បានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដើម្បីសម្រេចបានភារកិច្ចដែលបក្សនិងរដ្ឋប្រគល់ជូនយ៉ាង ល្អប្រសើរ៕

