![]() |
ក្នុងជំនួបជាមួយ ឧត្តមសេនីយ៍ឯក Nguyen Trong Nghia អនុប្រធានអគ្គស្នង ការនយោបាយនៃកងទ័ពប្រជាជនវៀតណាម អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានអះអាងថា វិទ្យុសម្លេងវៀតណាមសម្រេចបាននូវសមិទ្ធផលក្នុងការអភិវឌ្ឍដូចសព្វថ្ងៃគឺដោយសារមានការជួយឧបត្ថម្ភនិង ប្រកៀកស្មាគ្នារបស់កងទ័ពប្រជាជនវៀតណាម។ ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀត ណាមនិងអគ្គស្នងការដ្ឋាននយោបាយនៃក្រសួងការពារប្រទេសវៀតណាមបាន ឯកភាពប្រគល់ភារកិច្ចដល់អង្គភាពចំណុះធ្វើការផ្ដល់ព័ត៌មានបង្កើនការឃោសនានិងផ្សព្វផ្សាយអំពីសកម្មភាពយោធាការពារជាតិកិច្ចការបរទេសយោធានៅលើគ្រប់កាណាលនៃវិទ្យុសម្លេងវៀតណាម។
ក្នុងថ្ងៃដដែលនេះ រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា លោក Chu Ngoc Anh បានអបអរសាទរវិទ្យុសម្លេងវៀតណាមក្នុងឱកាសទិវាសារព័ត៌មានបដិវត្តន៍ វៀតណាម ហើយមានបំណងចង់ឲ្យវិទ្យុសម្លេងវៀតណាមនឹងបង្កើតមានសកម្ម ភាពសហប្រតិបត្តិការកាន់យ៉ាងជិតស្និទ្ធថែមទៀតដើម្បីរួមចំណែកផ្សព្វផ្សាយ ចំណេះដឹងផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងប្រជាជន។ ក្នុងឱកាសនោះលោក Chu Ngoc Anh បានស្នើឱ្យវិទ្យុសម្លេងវៀតណាមរៀបចំផែនការសហការ និងអនុវត្តគម្រោងប្រព័ន្ធចំណេះដឹងឌីជីថលផងដែរ ៕

