នេះគឺជាសកម្មភាព​ផ្សព្វផ្សាយ​ដោយ​តភ្ជាប់និង​ឆ្លង​បទ​ពិសោធន៍ដែលផ្តោតលើសហគមន៍ សហគ្រាស អ្នកចែកចាយ និងអ្នកប្រើប្រាស់ តាមនោះ នាំដំណោះស្រាយសន្សំសំចៃថាមពល​ឱ្យកាន់តែខិតជិតនឹងជីវភាពប្រចាំថ្ងៃ និងផលិតកម្ម។ យោងតាមផែនការ នៅឆ្នាំនេះ ស្តង់បៃតងចំនួន ២៥ កន្លែងនឹងត្រូវបានរៀបចំឡើងក្នុងពេលដំណាលគ្នានៅតាម​ភូមិ​ភាគ​ទាំងបី ដោយប្រ​មូល​ផ្តុំ​នៅទីក្រុងធំៗដូចជា ទីក្រុងហាណូយ ទីក្រុងដាណាំង និងទីក្រុងហូជីមិញ។

នា​ព្រឹកថ្ងៃទី ២៤ ខែមិថុនា ស្តង់ដំបូង​គេ​ត្រូវបានបង្ហាញ​ខ្លួននៅឯពិព័រណ៍បច្ចេកវិទ្យាថាមពល និងបរិស្ថានអន្តរជាតិទីក្រុងហាណូយ ឆ្នាំ ២០២៦ (ENTECH HANOI ២០២៦)៕​