បច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត (AI)

បច្ចេកវិទ្យាទំនើបៗដូចជាមនុស្សយន្ត (Robot) និងប្រាជ្ញាសិប្បនិម្មិត (AI) គឺជាមធ្យោបាយដ៏វិជ្ជាមានដើម្បីសម្រេចឲ្យបានគោលដៅនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានអនុម័ត បន្ទាប់ពីកិច្ចប្រជុំស្តីពីរដ្ឋមន្ត្រីក្រសួងកសិកម្មនៃក្រុម G20 នៅខេត្ត Niigata នៃប្រទេសជប៉ុននោះ បណ្តារដ្ឋមន្រ្តីក្រសួងកសិកម្ម នៃក្រុម G20 បានសង្កត់ធ្ងន់ថា ការកំណែទម្រង់និងចំណេះដឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កបង្កើនទិន្នផលប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម។ម្យ៉ាងវិញទៀត បណ្តារដ្ឋមន្រ្តីក្រុម G20 បានប្តេជ្ញានាំមុខគេក្នុងការកាត់បន្ថយកាកសំណល់ចំណីអាហារ ព្រមទាំងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការសំដៅដោះស្រាយបញ្ហាសាកល្បងនៅលើសកលលោក ដូចជាការបញ្ចប់ភាពអត់ឃ្លាននិង ជម្រុញវិស័យកសិកម្មប្រកបដោយចីរភាពផងដែរ៕