ក្រុមបាល់ទាត់នារីវៀតណាម បានចាញ់ក្រុមនារីព័រទុយហ្គាល់ដោយលទ្ធផល ០-២ ។ រូបថត៖ Reuters

នេះជាការចាញ់ជាលើកទី២ជាប់ៗគ្នារបស់កីឡាការិនីវៀតណាមក្នុងវគ្គជម្រុះ នៃពូល E។ ជាមួយនឹងលទ្ធផលនេះ ក្រុមបាល់ទាត់នារីវៀតណាមលែងមានឱកាសជំនះវគ្គចែកពូលនៃ World Cup នារីឆ្នាំ ២០២៣ នោះទេ ខណៈដែលក្រុមព័រទុយហ្គាល់មាន៣ពិន្ទុ ក្រុមទាំងពីរអាមេរិកនិងហូឡង់មាន ៤ ពិន្ទុ ដូចគ្នា។ ក្នុងការប្រកួតចុងក្រោយ ក្រុមវៀតណាមនឹងជួបជាមួយក្រុមហូឡង់ នៅថ្ងៃទី១ ខែសីហា នៅកីឡដ្ឋាន Forsyth Barr។

នៅក្នុងពូល E ទាំងក្រុមនារីវៀតណាម និងព័រទុយហ្គាល់ គឺជាក្រុមថ្មីនៃការប្រកួតបាល់ទាត់នារីពិភពលោក។ ក្នុងតារាងរៀបចំណាត់ថ្នាក់របស់ FIFA ក្រុមនារីព័រទុយហ្គាល់ឈរលំដាប់ថ្នាក់លេខ ២១ ខណៈដែលក្រុមនារីវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣២៕