ក្រុមជម្រើសកីឡាកាយសម្ព័ន្ធវៀតណាមបានឈ្នះមេដាយមាសចំនួន ២ នៅក្នុងការប្រកួត World Challenge Cup ART

នៅក្នុងវគ្គផ្តាច់ព្រ័ត្រ កីឡាករ Le Thanh Tung មានការសំដែងដ៏ឆ្នើម ដើម្បីឈានដល់ចំណាត់ថ្នាក់លេខ ១ ដោយមានពិន្ទុ ១៤,៦០០ ពិន្ទុ ដែលបានឈ្នះលើគូប្រជែង កីឡាករ Sato Takumi (ជប៉ុន) និង Gischard Benjamin (ស្វ៊ីស) ដើម្បីដណ្តើមបានមេដាយមាស។ រីឯ កីឡាករ Dinh Phuong Thanh បានឈ្នះមេដាយមាសទី ២ សំរាប់ឲ្យក្រុមជម្រើសកីឡាកាយសម្ព័ន្ធវៀតណាម ផ្នែកធ្នឹមទ្វេ ដោយមានពិន្ទុ ១៤,៩៥០ នៅវគ្គផ្តាច់ព្រ័ត្រផងដែរ។

World Challenge Cup ART ឆ្នាំ ២០១៨ ចាប់ផ្តើមប្រព្រឹត្តទៅពីថ្ងៃទី ៣១ ខែឧសភា ដល់ ថ្ងៃទី ៣ ខែមិថុនា ក្នុងនោះ ក្រុមជម្រើសកីឡាកាយសម្ព័ន្ធ វៀតណាម មានកីឡាករចូលរួមចនួន ៥ នាក់៕