ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិវៀតណាមឈ្នះឥណ្ឌូណេស៊ីក្នុងវគ្គប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ (រូបថត៖ vov.vn)

ក្នុងសន្និសីទកាសែតបន្ទាប់ពីការប្រកួតនេះ គ្រូបង្វឹកនៃក្រុមបាល់ទាត់វៀតណាម Park Hang Seo បានអះអាងថាកីឡាករបាល់ទាត់វៀតណាមបានខិតខំប្រឹងប្រែង និងជំនះការលំបាកនៅទីធ្លានប្រទេសម្ចាស់ផ្ទះ ហើយសក្តិសមទទួលបាន ៣ ពិន្ទុ។ ចែករំលែកអំពីដៃគូប្រកួតដោយផ្ទាល់ រួមមាន UAE និងថៃសម្រាប់ការប្រកួតនាពេលខាងមុខនេះ លោក Park Hang Seo បានឲ្យដឹងថាគូប្រកួតទាំងពីរនេះពិតជាខ្លាំងណាស់ ហើយមិនងាយប្រកួតជាមួយគេដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ ១ ក្នុងពូលប្រកួតនេះទេ។ ទោះយ៉ាងណាក៏ដោយ លោកជឿជាក់ថាវៀតណាមនឹងអាចយកឈ្នះបាន ប្រសិនបើចេះរៀបចំផែនការឲ្យបានល្អសម្រាប់ការប្រកួតទាំងពីរនេះនៅប្រទេសសាមីនាពេលខាងមុខ។