![]() |
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិ U23 វៀតណាមបានដណ្តើមយកឈ្នះពាន រង្វាន់ ជើងឯក មុននោះដោយសារការឈ្នះពីរលើកជាប់ៗគ្នាទៅលើកីឡា U23 ប៉ាឡេស្ទីន និង U23 អូម៉ង់ (Oman) នៅថ្ងៃទី ៣ និងថ្ងៃទី ៥ ខែសីហាកន្លងទៅ។ យោងតាមផែនការ ប្រកួត U23 វៀតណាម នឹងប្រកួតជាមួយគូប្រជែង U23 ប៉ាគីស្ថាននៅ ASIAD 2018 នៅថ្ងៃទី ១៥ ខែសីហាខាងមុខនេះ។
ក្រោយពីបញ្ចប់ការប្រកួតពានរង្វាន់បាល់ទាត់អន្តរជាតិ U23- ពានរង្វាន់ VinaPhone ឆ្នាំ ២០១៨ នាយប់ថ្ងៃទី៧ ខែសីហា គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ ជម្រើសជាតិ អូឡាំពិកវៀតណាម លោក Park Hang Seo បានប្រកាសជាផ្លូវការ នូវបញ្ជីរាយឈ្មោះកីឡាករបាល់ទាត់វៀតណាមឆ្នើមបំផុតចំនួន ២០នាក់ ទៅកាន់ប្រទេសឥណ្ឌូនេស៊ីដើម្បីចូលរួមមហាស្រពកីឡាអាស៊ីឆ្នាំ 2018 (ASIAD 2018)៕

