![]() |
គិតរហូតមកដល់ពេលនេះ ទោះបីជា ASIAD 18 មិនទាន់បញ្ចប់ ក៏ដោយក៏ ប៉ុន្តែក្រុម កីឡាជម្រើសជាតិវៀតណាម បានសម្រេចបេសកកម្មរបស់ ខ្លួនដោយជោគជ័យ។ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡានិងជាប្រធានក្រុម កីឡាជម្រើសជាតិវៀតណាមនៅ ASIAD 18 លោក Tran Duc Phan បានឲ្យ ដឹងថា៖
«ក្រុមកីឡាជម្រើសជាតិវៀតណាមមុនពេលចូលរួមការប្រកួត ASIAD បានដាក់ គោលដៅសំខាន់ៗគឺត្រូវតែមានវិញ្ញាសារ អូឡាំពិកណាមួយទទួលបានមេដាយ មាស។ ដោយមានគោលដៅដូចនេះ វៀតណាមដណ្តើមបានមេដាយមាស ចំនួន ២ គ្រឿងក្នុងវិញ្ញាសារ Rowing និងសំខាន់គឺជាមេដាយមាសក្នុងវិញ្ញាសារ អត្តពលកម្ម។ ដោយមានមេដាយ ចំនួន៤គ្រឿងនេះ ក្រុមកីឡាជម្រើសជាតិ វៀតណាមបានសម្រេចភារកិច្ចដោយជោគជ័យ។ "
យោងតាមជោគជ័យនិងបរាជ័យនៅនៅ ASIAD វិស័យកីឡាវៀតណាម នឹងមានការវាយតម្លៃទូទៅអំពីវិញ្ញាសារប្រកួតនិងកីឡាករទាំងឡាយ ដើម្បី ធ្វើការវិនិយោគចាំបាច់ និង ត្រៀមរួចជាស្រេចសំរាប់ ASIAD លើកក្រោយផង ដែរ៕

