វគ្គហ្វឹកហ្វឺនរបស់ក្រុមបាល់ទាត់នារីវៀតណាម។ រូបថត៖ VOV

មុននោះ កាលពីថ្ងៃទី ១៨ ខែកញ្ញា គ្រូបង្វឹកលោក Mai Duc Chung បានប្រកាសបញ្ជីឈ្មោះកីឡាការិនីចំនួន ២២រូប ដែលបានចូលរួមការប្រកួតជាផ្លូវការ។ ក្រុមបាល់ទាត់នារីវៀតណាមបានចូលរួម ASIAD ១៩ ដោយមានគោលដៅឈានទៅវគ្គ ៨ក្រុមចុងក្រោយ។ សមិទ្ធិផលដ៏ល្អបំផុតរបស់ក្រុមបាល់ទាត់នារីវៀតណាមនៅសង្វៀន ASIAD គឺបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០១៤៕