ទាំងវៀតណាមនិងថៃសុទ្ធតែបានប្តេជ្ញាថា នឹងទទួលបានលទ្ធផលអំណោយផលក្នុងការប្រកួតនេះ។ ក្នុងពេលជាមួយគ្នានោះ សម្ពាធត្រូវឈ្នះ នឹងសង្កត់ទៅលើស្មារបស់ក្រុមជម្រើសជាតិថៃ ព្រោះក្រុមគេលេងនៅក្នុងតារាងខ្លួន។ តាមពិតទៅ ថៃចង់ឈ្នះលើ វៀតណាម ដើម្បីដណ្តើមយកមកតំណែងរបស់ខ្លួននៅអាស៊ីអាគ្នេយ៍។ យ៉ាងណាមិញ ក្រុមជម្រើសជាតិវៀតណាម ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Park Hang Seo គឺមិនមែនជាគូប្រកួតដែលងាយស្រួលផ្តួលនោះទេ។ ហេតុដូច្នេះការប្រកួតនេះនឹងមានភាពទាក់ទាញផងនិងផ្តល់ការភ្ញាក់ផ្អើលជាច្រើនទៀតផង។ ចំណុចសំខាន់នៃការប្រកួតនេះ គឺការប្រឈមមុខដាក់គ្នារវាងកីឡាករ Chanathip Songkrasin និង Nguyen Quanh Hai ដែលជាខ្សែប្រយុទ្ធនាំមុខទាំងពីរ នៅអាស៊ីអាគ្នេយ៍សព្វថ្ងៃ។
អ្នកគាំទ្របាល់ទាត់វៀតណាមព្យាករណ៍ថា ការប្រកួតរវាងវៀតណាមនិងថៃនឹងប្រ ព្រឹត្តទៅយ៉ាងតឹងតែងណាស់។ អ្នកគាំទ្រនិងហើយនឹងអ្នកស្រឡាញ់បាល់ទាត់ វៀត ណាមភាគច្រើនបានវាយតម្លៃថា ក្រុមជម្រើសជាតិវៀតណាមបច្ចុប្បន្ន គឺជាក្រុមខ្លាំងដែលមានបច្ចេកទេសល្អ មានវិទ្យាសាស្ត្រនិងមានការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ។ ឋានៈរបស់ក្រុមវៀតណាមបច្ចុប្បន្នគឺខុសគ្នាឆ្ងាយពីមុន និងមានទំនុកចិត្តខ្ពស់លើជំនាញបង្វឹករបស់គ្រូបង្វឹក Park Hang – seo និងភាពក្លាហានរបស់កីឡាករទាំងអស់ផងដែរ។
ការប្រកួតរវាងក្រុមជម្រើសជាតិវៀតណាមនិងក្រុមជម្រើសជាតិថៃ ត្រូវបានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍និងប៉ុស្តិ៍វិទ្យុនៃវិទ្យុសម្លេងវៀតណាម រួមមាន៖ VTC1, VTC2, VTC3, VTC9, VOVTV (VietnamJourney); VOV1, VOV2, VOV3, កាសែតអេឡិចត្រូនិក VOV.VN; vovworld.vn; កាសែតអេឡិចត្រូនិក VTV News (VTC.VN); VOVMedia និង VTC NOW។
ក្នុងវគ្គជម្រុះ World Cup ឆ្នាំ ២០២២ ក្រុមវៀតណាមស្ថិតក្នុងពូល G ដោយប្រកួតប្រជែង សំបុត្រដើម្បីទៅចូលរួមជាមួយក្រុមអាស៊ីអាគ្នេយ៍ចំនួន ៣ (ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី) និងអារ៉ាប់រួមអេមីរ៉ាតអារ៉ាប់រួម (UAE) ផងដែរ៕
