មុននោះ នាថ្ងៃទី ២២ ខែកក្កដា អ្នកនាំពាក្យអង្គការណាតូ លោក Oanu Lungescu បានលើកឡើងថា កិច្ចប្រជុំនឹងប្រព្រឹត្តទៅនៅថ្នាក់ឯកអគ្គរដ្ឋទូត ហើយបានពិភាក្សាអំពីប្រតិបត្តិការច្រករបៀងនាំចេញគ្រាប់ធញ្ញជាតិ។ ក្រុមប្រឹក្សា NATO-អ៊ុយក្រែន ត្រូវបានបង្កើតឡើង និងបានជួបប្រជុំគ្នាជាលើកដំបូងនៅក្នុងកិច្ចប្រជុំកំពូល NATO នៅទីក្រុង Vilnius (លីទុយអានី) នៅថ្ងៃទី ១១ និង ១២ ខែកក្កដា។
គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅបានផុតកំណត់នៅថ្ងៃទី ១៧ ខែកក្កដា ប៉ុន្តែភាគីមិនអាចឈានដល់កិច្ចព្រមព្រៀងដើម្បីបន្តបានទេ។ រុស្សីទទូចថា ខ្លួននឹងត្រលប់ទៅកិច្ចព្រមព្រៀងវិញនៅពេលដែលតម្រូវការអំពីការការបង្កលក្ខណៈ សម្រាប់ ម្ហួបអាហារនិងជីរបស់ខ្លួនចូលទីផ្សារសកលលោកកាន់តែងាយស្រួល។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសនៅថ្ងៃនេះថា ប្រទេសខ្លួនបានត្រៀមរួចជាស្រេចដើម្បីជំនួសការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនដោយមិនគិតថ្លៃ ឬពាណិជ្ជកម្ម ខណៈពេលដែលបន្តផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ អាហារ ជី និងទំនិញផ្សេងទៀតដល់ប្រទេសនៅអាហ្វ្រិក ទោះបីជាមានទណ្ឌកម្មក៏ដោយ៕
