សេចក្ដីសំរេចនេះត្រូវបានធ្វើឡើងប៉ុន្មានម៉ោងក្រោយពី មានសំណូមពររបស់ប្រទេសអាមេរិក កូរ៉េខាងត្បូងនិងជប៉ុន។

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាថ្ងៃទី២៩ វិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីកូរ៉េខាងត្បូងលោក Moon Jae-in បានធ្វើការ សន្ទនាតាមទូរស័ព្ទអំពីការបាញ់បង្ហោះកាំជ្រួចមីស៊ីលនាពេលថ្មីបំផុតរបស់កូរ៉េ ខាងជើង។

មុននោះក្រសួងការពារជាតិជប៉ុនបានបញ្ជាក់ថា កាំជ្រួចរបស់ព្យុងយ៉ាងបាន ហោះហើរចម្ងាយ១០០០គីឡូម៉ែត្រមុននឹងធ្លាក់ចុះតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ ប្រទេសនេះ៕