រូបភាពនៃការបាញ់បង្ហោះសាកល្បងកាំជ្រួចមីស៊ីលថ្មីបំផុតរបស់ស.ប.បកូរ៉េ។ (រូបថត៖ KCNA) |
ក្នុងបម្រែបម្រួលផ្សេងមួយទៀត នៅថ្ងៃទី៣០ កញ្ញា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ របស់ស.ប.បកូរ៉េបានចុះផ្សាយថា លោកមេដឹកនាំ Kim Jong-un បានបដិសេធសំណើរ ធ្វើកិច្ចសន្ទនារបស់អាមេរិក។ កាសែត Rodong Sinmun ដែលជាទីភ្នាក់ងារបញ្ចេញមតិ នៃបក្សពលកម្មស.ប.បកូរ៉េ បានដកស្រង់ប្រសាសន៍របស់លោកមេដឹកនាំ Kim Jong-un នៅឯកិច្ចប្រជុំក្រុមប្រឹក្សាប្រជាជនកំពូល (SPA - ពោលគឺរដ្ឋសភា) ដែលសង្កត់ធ្ងន់ ថា រដ្ឋអំណាចរបស់លោកប្រធានាធិបតី Joe Biden មិនផ្លាស់ប្ដូរគោលនយោបាយតាំង ពីយូរមកហើយចំពោះព្យុងយ៉ាង ហើយសំណើរធ្វើកិច្ចសន្ទនាដោយគ្មានលក្ខខ័ណ្ឌរបស់ អាមេរិកគឺមិនមានលក្ខណៈជាក់ស្ដែងឡើយ។
ក្នុងការថ្លែងលើកនេះដែរ មេដឹកនាំរូបនេះក៏បានឲ្យដឹងបន្ថែមទៀតថា សំដៅ ជំរុញការកែលម្អទំនាក់ទំនងរវាងស.ប.បកូរ៉េជាមួយកូរ៉េខាងត្បូង ខ្សែទូរស័ព្ទបន្ទាន់ អន្តរកូរ៉េនឹងត្រូវបានបើកប្រតិបត្តិការឡើងវិញចាប់តាំងពីដើមខែតុលាខាងមុខនេះ៕

